យើងផ្តល់ជូនបរិស្ថានសិក្សាប្រកបដោយសុវត្ថិភាព ក្តីស្រឡាញ់ និងកម្មវិធីសិក្សាស្តង់ដារអន្តរជាតិ ដើម្បីអភិវឌ្ឍជំនាញកុមារគ្រប់ជ្រុងជ្រោយ។
បញ្ចូលវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និងគណិតវិទ្យាក្នុងល្បែងសិក្សា។
រៀនតាមរយៈការអនុវត្តគម្រោងផ្ទាល់ខ្លួន ស្វែងយល់បញ្ហា និងដោះស្រាយបញ្ហាសាមញ្ញ។
ជំរុញការគូរគំនូរ សិល្បៈធ្វើសិប្បកម្ម និងការបង្កើតស្នាដៃច្នៃប្រឌិតផ្ទាល់ខ្លួន។
បរិស្ថានសិក្សាមានសុវត្ថិភាព 24/7 និងអាហារូបត្ថម្ភមានគុណភាពជារៀងរាល់ថ្ងៃ។
សាលាមត្តេយ្យគំរូយុវជន ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់ការអប់រំកុមារតូចប្រកបដោយគុណភាពខ្ពស់ តាមវិធីសាស្ត្រ STEAM & PBL បរិស្ថានសិក្សាស្អាត សុវត្ថិភាព និងទំនើប។
ផ្តោតលើការអភិវឌ្ឍវិញ្ញាណទាំង ៥ ការផ្លាស់ប្តូរឥរិយាបថ និងការលេងបែបអប់រំដើម្បីបំផុសគំនិតច្នៃប្រឌិត។
ពង្រឹងភាសា ការប្រាស័យទាក់ទង ជំនាញសង្គម និងការយល់ដឹងអំពីបរិស្ថានជុំវិញខ្លួន។
រៀនអក្សរក្រម លេខ គណិតវិទ្យាកម្រិតដំបូង និងភាសាអង់គ្លេសតាមរយៈសកម្មភាពអន្តរកម្ម។